GHOSTS - Dover Castle



អង់គ្លេស៖ កាលពីពេល ថ្មីៗនេះវីដេអូ ដ៏គួរឲ្យរន្ធត់ និងព្រឺក្បាលមួយ ដែលបង្ហាញពី រូបរាងស្រមោល ដ៏ចម្លែកអណ្តែត ខ្លួនឆ្លងកាត់ផ្លូវចូល ប្រាសាទដ៏ចំណាស់មួយ ក្នុងប្រទេស អង់គ្លេស ហើយត្រូវបាន មនុស្ស ជាច្រើនយល់ថា ស្រមោលនោះគឺ ជាព្រលឹងខ្មោច នៅទីនោះតែម្តង។
យោងតាមវីដេអូ យើងអាចមើល ឃើញថា រូបរាងស្រមោល ខ្មៅស្ទង់ៗ កំពុងតែដើរយ៉ាង យឺតៗឆ្លងកាត់ ច្រកចូលនៃ ប្រាសាទ Dover ដែលជាប្រាសាទ ដ៏ចំណាស់ក្នុង ប្រវត្តិសាស្រ្ត ហើយបន្តិចក្រោយមក ស្រមោលចម្លែកនោះ ក៏បានបាត់ខ្លួន ទៅវិញ។
តែអ្វីដែល គួរឲ្យព្រឺសម្បុរ ទៀតនោះគឺថា មិនមែនតែ វីដេអូទេដែល ចាប់បានទិដ្ឋភាពនេះ សូម្បីតែ កងសន្តិសុខនៅទីនោះ ក៏បានឃើញស្រមោល អាថ៍កំបាំងនេះ ហើយរត់មកមើល ដោយមានភាព ងឿងឆ្ងល់ទៀតផង។
គួរបញ្ជាក់ផងដែរថា វីដេអូមួយនេះ ត្រូវបានបង្ហោះ ចូលក្នុង YouTube ដោយអ្នកប្រើប្រាស់ម្នាក់ ដែលមាន Account ឈ្មោះថា “spyder1spanner2” ហើយរូបគេបាន សរសេរពាក្យ ភ្ជាប់មកជាមួយ និងវីដេអូនេះថា “ខ្ញុំស្បថថា នេះមិនមែន ជាការប្រឌិត ឡើងនោះទេ”។
យ៉ាងណាមិញ អ្នកដែលទស្សនា វីដេអូនេះហើយ មានមួយចំនួន ជឿថាពិតជា ព្រលឹងខ្មោចមែន ហើយអ្នកខ្លះទៀត ក៏មិនជឿផងដែរ៕
ចុះប្រិយមិត្តវិញ ជឿឬអត់? ចង់ដឹងសូម ទស្សនាវីដេអូ ខាងក្រោមទាំងអស់គ្នា៖
GHOSTS - Dover Castle GHOSTS - Dover Castle Reviewed by TDasany on 10:54 PM Rating: 5

No comments:

Powered by Blogger.